ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា

​កោះកុង:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨និង៤០នាទីព្រឹក លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតធ្ងន់បានដឹកនាំកម្លាំងជំនាញ ផ្នែកអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៧ ត.ព ចុះថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ ចេញដោយលោក ឡោ ក្រឹម ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុងបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ជុំ មាំ ហៅ មេត ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរមុខរបរ បុគ្គលិក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំនុចផ្លូវកែងខាងត្បូងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ការអនុវត្តចាប់ខ្លួន​នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នទណ្ឌិតឈ្មោះ ជុំ មាំ ហៅ (មេត) កម្លាំងជំនាញកំពុងបំពេញឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងតាមនីតិវិធី៕

មតិយោបល់