ព័ត៌មានជាតិ

មេ​ធំ Samsung Mobile ចំនួន ៣​រូប​លាឈប់​ស្ងាត់ៗ​

Reuters ៖ មេ​ធំៗ​របស់​ក្រុមហ៊ុន Samsung Mobile ចំនួន ៣​រូប បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​ប្រាក់ចំណេញ​ធ្លាក់ចុះ​ខ្លាំង​។ នេះ​បើ​យោងតាម​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ខែ​ធ្នូ ឆ្នាំ ២០១៤​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា ក្នុង​ចំណោម​អ្នក​ទាំង​៣​រូបនោះ មាន​លោក D.J. Lee ប្រធាន​ទីផ្សារ​សកល ប៉ុន្តែ​ការលាឈប់​នេះ ត្រូវបាន​ខាង​ក្រុមហ៊ុន Samsung លាក់បាំង​។​
​ក្រុមហ៊ុន Samsung បាន​ច្រាល​ចោល​ព័ត៌មាន​នេះ ហើយ​បាន​បញ្ជាក់ថា បើសិនជា​មាន​ការលាឈប់​មែន​នោះ Samsung នឹង​ប្រកាស​ឲ្យដឹង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ មាន​ព័ត៌មាន​លេចឮ​មក​ថា លោក J.K. Shin នាយក​ប្រតិបត្តិ Samsung Mobile ត្រូវបាន​ដក​តំណែង ប៉ុន្តែ​ក្រោយមក​ក៏​មាន​ព័ត៌មាន​ថ្មី​ថា នោះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​៕​
A commuter uses her mobile phone as she walks past a Samsung Galaxy mobile phone advertisement in Singapore

មតិយោបល់