បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AA-9940 (ស្លាប់នៅកន្លែងកើតហេតុ) អ្នកបើកបរឈ្មោះ តិ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្លរខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បើកបរទិសដៅបញ្ច្រាសទិសគ្នា ។ លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុក៏បុកចំពីមុខរថយន្តម៉ាកពុយសូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5700 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបុករត់គេចខ្លួនបាត់។
ចំពោះមូលហេតុ គឹបណ្តាមកពី ភាគីម៉ូតូបើកបរល្បឿនលឿនមិនប្រកាន់ស្ដាំ ក៏ទៅបុករថយន្តចំពីមុខបណ្ដាលឱ្យស្លាប់ខ្លួនឯងតែម្តង ។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យនិងវាស់វែងកន្លែងកើតហេតុរួច សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់