ព័ត៌មានជាតិ

យុវជនម្នាក់បង្ហោះម៉ូតូ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំ

ត្បូងឃ្មុំ: នៅយប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ បង្ហោះទោចក្រយានយន្ត (ម៉ូតូ) នៅលើស្ពាននៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។

ករណីនេះបង្កឡើងដោយឈ្មោះ ស្រេង ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានបង្រ្កាប និង ឃាត់ខ្លួនយកមកធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា និងបានប្រគល់ឲ្យឪពុកម្ដាយយកទៅអប់រំនៅផ្ទះបន្ត ៕

មតិយោបល់