តាកែវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តយោធាកងពលលេខ៩៩ មួយគ្រឿងដឹកពលករចេញមកពីប្រទេសថៃ នាំយកមកធ្វើចត្តាឡីស័ក បានក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន១០នាក់ ។
នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាលើនេះ មានរថយន្តយោធាកងពលលេខ៩៩ បានដឹកពលករ ចេញពីព្រំដែន តាមច្រកអូស្មាច់ ដើម្បីយកទៅធ្វើចត្តាឡីស័ក ចំនួនពីរខេត្ត គឺតាកែវ និងកំពត ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានក្រឡាប់ផ្ងារជើង ក្បែរស្ពានស្លាគូ ស្ថិតក្នុងភូមិបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បណ្តាលឲ្យពលករចំនួន១០នាក់រងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើធ្វើការពិនិត្យ និងដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ៕
មតិយោបល់