ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវរថយន្តវីហ្គោ បើកបុកម៉ូតូផ្ដាច់ជីវិតភ្លាមៗ នៅស្រុកក្រគរ

ពោធិ៍សាត់: នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើផ្លូវលំទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលកំពុងស្ថាបនាចាក់កៅស៊ូ នៅខាងជើងផ្ទះសំណាក់ហេងលីពេជ្រចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តម៉ាក (វីហ្គោ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5656 អ្នកបើកបររត់គេចខ្លួនបាត់។
ម៉ូតូម៉ាក (វ៉េវអាល់ហ្វា) ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកម៉ូតូឈ្មោះ វ៉ា សុជា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។

ដំណើររឿង៖ មុនពេលកើតរថយន្តបង្ក ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទាំងពីរខាងលើ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំជាបណ្ដោះអាសន្ន។
រីឯសាកសពកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់