ព័ត៌មានជាតិ

នគរបាល​ខណ្ឌ​៧​មក​រា ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​កាច់​សោ.ក​ម៉ូតូ​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មិត្តភាព​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ បាន​សហការ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​កាច់​សោ​រក​ម៉ូតូ​របស់​ពលរដ្ឋ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​ចំ​ចំណុច​មុខ​ផ្ទះ​៣០៤Eo​ ផ្លូវ​១២៨​ ភូមិ​២​ សង្កា​មិត្តភាព​ ខណ្ឌ​៧​មក​រា​ ។​ជនសង្ស័យ​ឈ្មោះ​ ចាន់​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ខ្លា​គ្រហឹម​ ឃុំ​ខ្លា​គ្រហឹម​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ប៉ុន​ លី​ម​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ដឹក​ម្ហូប​យីហោរ​ ២៤​ មាន​ទីលំនៅ​ផ្ទះ​ ៣០៤E២​ ផ្លូវ​ ១២៨​ ភូមិ​២​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ និង​សម្ភារ​ចាប់​យក​ពី​ជនសង្ស័យ​រួម​មានៈ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ពី​ ពណ៌​ស​ ស៊េរី​ ឆ្នាំ​២០២០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GZ-1359​ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ។​ សមត្ថកិច្ច​បាន​ប្រគល់​អោយ​ម្ចាស់​វិញ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់កា​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

មតិយោបល់