កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងឃាត់ខ្លួន ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ ប្រព្រឹត្តនៅចំណុចភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង២៣និង៥០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។
ម្ចាស់ផ្ទះមានឈ្មោះពេជ្រ មុនី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា រស់នៅទីតាំងកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ តុង ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ -អាវុធខ្លី១ដើម ម៉ាកLOCK.17 ពណ៌ខ្មៅផលិតនៅប្រទេស អូទ្រីលេខ19.00520 បង់១ ស្រោមពណ៌ខ្មៅ១ និងគ្រាប់ ១៣គ្រាប់ (របស់ជនរងគ្រោះ),កុំព្យូទ័រលេបថប១គ្រឿងម៉ាក ASUSពណ៌ទឹកមាស រួមនឹងសម្ភារមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តបន្តតាមនីតិវិធី ៕
មតិយោបល់