ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំងមួយកន្លែង កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅ ផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ សុខ សារ៉ន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង។
មូលហេតុ៖ ឆ្លងចន្តរអគ្គិសនី។
ប្រភេទសំណង់ដែកប្រក់សង្កសី ដែលមានទំហំ២៥ម៉ែត្រx៣០ម៉ែត្រ ។
សម្ភារខូចខាតសម្ភារ៖ ឆេះស្បែកពូកប្រហែល ៥០០ដុំអស់ទាំងស្រុង និងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ហេតុការណ៍ខាងលើពុំបង្កឲ្យនរណាម្នាក់មានរបួសឡើយ។
គ្រោះអគ្គិភ័យមានរថយន្តការិយាល័យអគ្គិភ័យចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនិង ៦៤ម៉ែត្រ គូប
រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ជំនួយរួមមាន៖
-រថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនិង៨ម៉ែត្រ គូប ។
-រថយន្តពន្លត់អគ្គិភ័យ តម្រួតបទបញ្ជា ចំនួន ៣គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មើនិង ៨ម៉ែត្រ គូប ។
-រថយន្តពន្លត់អគ្គិភ័យរបស់ ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ ទឹកអស់ ៣ឡាន ស្មើនិង ២៤ម៉ែត្រ គូប ។
-រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន OCIC ទីក្រុង ជ្រោយចង្វារ ចំនួន ៧គ្រឿង ពុំបានប្រើប្រាស់ទឹក។
-រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ស្មើនិង ៦ម៉ែត្រ គូប។
-រថយន្តពន្លត់អគ្គិភ័យ របស់ផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មើនិង ៨ម៉ែត្រ គូប ។
-រថយន្តពន្លត់អគ្គិភ័យ របស់បុរី ក្តីសង្ឃឹមថ្មី ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មើនិង ៨ម៉ែត្រ គូប ។
ពន្លត់ចប់នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់