ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ បុកកាមារី១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង៤៩ នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍ បុករថយន្តកាមារី១គ្រឿង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹង ។ ខណៈនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ។ សូមបញ្ជាក់ថា ករណីនេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់