តាំងពី Apple បានធ្វើការ Update ឲ្យជាប់ iCloud មកនោះ មានអ្នកប្រើប្រាស់ជាច្រើនជួបពីបញ្ហាទាំងនេះហើយធ្វើឲ្យឧបករណ៍ប្រើប្រាស់របស់ខ្លួនផ្ទាល់ប្រែជាដុំថ្មី។
ពេលថ្មីៗផងដែរមានអ្នកចូលចិត្តលេង Clash of Clan ដោយព្យាយាមរកកម្មវិធីវិធីបំបែក ដើម្បីអាចលេងមិនអស់លុយបានត្បូងច្រើនៗនោះ ជួបបញ្ហាដែលកើតឡើងនឹកស្មានមិនដល់។
ព្រោះ Hacker បានធ្វើ Video ក្លែងក្លាយមកបន្លំភ្នែកយើង និងឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន Apple ID ចូលដើម្បីឲ្យ Server Crack បានត្បូង។ តែផ្ទុយទៅវិញ Hacker បានធ្វើឲ្យទ័រឧបករណ៍របស់យើងជាប់ iCoud ដោយតម្រូវឲ្យទំនាក់ទំនងទៅគេដើម្បីធ្វើការដោះស្រាយទៅវិញ។
ដូចនេះសូមកុំព្យាយាមប្រើ Tools ដែលមិនដឹងប្រភពដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់មិនដឹងខ្លួន។ យ៉ាងណាក៏ដោយអ្នកត្រូវតែរក្សាការសម្ងាត់បំផុតជាមួយនឹង Account APPLE ID បើមិនដូចនោះទេ វានឹងមានបញ្ហាដូចនេះជាក់ជាមិនខានឡើយ
មតិយោបល់