ក្រចេះ៖ បទល្មើសឈើប្រណិតខុសច្បាប់នៅស្រុកស្នួលខេត្តក្រចេះ នៅតែបន្ដដូចភ្លៀងរលឹមដឹកចេញពីទឹកដីមណ្ឌលគីរីដឹកតាមរថយន្តម៉ាកធុនត្រាឆ្លងកាត់មន្ត្រីជំនាញនឹងអាជ្ញាធរមានសមត្ថកិច្ចជាច្រើនកន្លែងមកចេញនៅច្រក១១៥ បានដោយរលូនយកមកស្តុកទុកផ្ទះមួយនៅខាងក្រោយបន្ទាយទាហានសឹករងស្រុកស្នួលគ្មានស្ថាប័នណាហ៊ានបង្ក្រាបឡើយ ព្រោះដោយសារម្ចាស់ឈើត្រូវបានគេស្គាល់ថា ឈ្មោះ សួង ចំរើន មេវរៈកាពារព្រំដែនគោកលេខ ៦១៩។
គួរំលឹកដែរថាកាលពី ប្រហែល២ខែមុននេះ លឺប្រជាពលរដ្ឋរស់នៅជិតនោះប្រាប់ថា ធ្លាប់មានមន្រី្តជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការឡោមព័ទ្ឋឈើនៅខាងក្រោយភោជនីយដ្ឋាន និងខ៉ារ៉ាអូខេ យីហោរ ចំរើន ហេងលី ម្តងហើយតែនៅធ្វើអ្វីមិនកើត ដូច្នេះមេឈ្មួញខាងលើបានប្តូរមកទីតាំងថ្មីដាក់ខាងក្រោយបន្ទាយទាហានវិញ ដូច្នេះសូមឯកឧត្តមនាយឧត្តមសនីយ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មកាជាតិបង្ក្រាបបទល្មើព្រៃឈើទូទាំងប្រទេស ពិសេសភូមិភាគឦសានមេត្តាជួយពង្រឹងមន្រ្តីក្រោមឱវាទអនុវត្តច្បាប់ ឲ្យមានប្រសិទ្ឋិភាពផងចុះ។
ម្យ៉ាងវិញទៀតសូមលោក ឆេង គឹមសុ៊ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើទូទាំងប្រទេសចាត់វិធានការ និងជួយពង្រឹងមន្រ្តីជំនាញរបស់ខ្លួនឲ្យអនុវត្តច្បាប់កុំដេកចាំតែទទួលលាភ សក្ការៈពីឈ្មួញ ពិសេសខេត្តក្រចេះ៕
មតិយោបល់