ព័ត៌មានជាតិ

យុវជនម្នាក់ បើកម៉ូតូចូលក្រោមរថយន្តក្រុមហ៊ុនស្រាបៀហ្វ្រេមស្បើក បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម

សៀមរាប: កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើផ្លូវកៅស៊ូ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅចំណុចភូមិគោកឫស្សីត្បូង ដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AE.6849 បើកបរដោយឈ្មោះ មុំ ធាវី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លុះបើកបរមកដល់ត្រង់ចំណុចកើហេតុ បានបើកចូលក្រោមរថយន្តម៉ាកកូរ៉េ១គ្រឿង របស់ក្រុមហ៊ុនស្រាបៀហ្វ្រេមស្បើក ពាក់ផ្លាកលេខភ្នំពេញ 3E.3036 បើកបរបញ្ច្រាសទិសដៅគ្នា អ្នកបើកបររត់គេចខ្លួនបាត់ បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ វាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់