ព័ត៌មានជាតិ

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ករណីធាក់វាយយកម៉ូតូកម្មការិនីរោងចក្រ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥ និង១០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា (ធាក់ផ្តួលយកម៉ូតូ) នៅចំណុចខាងលិច សាលាបឋមសិក្សា ត្រពាំងរាំងចាស់ ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥ និង២១នាទីភ្លឺ បង្កដោយជនសង្ស័យ០៦នាក់ (គេចខ្លួន០៣នាក់៖ ១-ឈ្មោះ ចិន , ឈ្មោះ សី និងឈ្មោះចន) មធ្យោបាយម៉ូតូ០៣គ្រឿង ។

ជនសង្ស័យ០៣នាក់រួមមាន៖ ១-ឈ្មោះ គង់ ពេជ្រ (ហៅពេជ្រតូច) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ ម៉េង កែវពេជ្រ (ហៅពេជ្រធំ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងបក្ខពួក០៣នាក់ទៀតគេចខ្លួន បានប្រើអំពើហិង្សាធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួលរួចលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1HZ-4834 របស់ជនរងគ្រោះឈ្មោះ សួន សុខងីម ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ របួសបាក់ដងកាំបិតខាងឆ្វេង ។

សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1HZ-4834 របស់ជនរងគ្រោះ , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1FE-1823 របស់ជនរងសង្ស័យ ឈ្មោះ សំ សំណាង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់