ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីឆក់ទូរស័ព្ទ

ភ្នំពេញ: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខបុរីអ័រគីដេរ ផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៤នាក់(គេចខ្លួន០១នាក់ឈ្មោះ ហុង) មធ្យោបាយ ម៉ូតូ០២គ្រឿង ។

ជនសង្ស័យ០៣នាក់រួមមាន៖
១-ឈ្មោះ ស៊ឹម សុខលាភ (ត្រេន) ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុ ញៀន)។
២-ឈ្មោះ ចាន់ ឆាវ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។
៣-ឈ្មោះ រ៉ា ណេ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារ ធាតុញៀន) រួមជាមួយបក្ខពួកគេចខ្លួន០១នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចម៉េក០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ វ៉ាន់ ស្រីនុច ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាហ្វេអាម៉ាហ្សូន ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនអ៊ិចម៉េក។
សម្ភារ:បន្សល់ទុក៖ ម៉ូតូ០២គ្រឿង(១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1L-2384 , ២-ម៉ូតូម៉ាកCRS ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX-5558 របស់ជន សង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់