ព័ត៌មានជាតិ

ក្រុម​ទាហាន​បះបោរ​គ្រប់គ្រង​វិមាន ប្រធានាធិបតី​យេមេន​

​កម្លាំង​ទាហាន​ក្រុម​បះបោរ​ដែលមាន ឈ្មោះថា Houthi មក​ពី​ក្រុម​អ៊‌ិស្លាម និកាយ​ស៊ី​អ៊ី​ត បាន​វាយប្រហារ​ដណ្ដើម គ្រប់គ្រង​វិមាន​ប្រធានាធិបតី​យេមេន កាលពី​រសៀល​ថ្ងៃ​ទី​២០​មករា ។
សកម្ម ភាព​ខាង​លើ ត្រូវបាន​រដ្ឋមន្ដ្រី​ការពារ ជាតិ​ប្រទេស​នេះ​ចាត់ទុកថា​ជា​ការ​ធ្វើ​រដ្ឋ ប្រហា​រ ។
​សារព័ត៌មាន CNN បាន​ដកស្រង់​សម្ដី រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​យេមេន លោក Nadia Sakhaf បាន​ប្រកាស​ឱ្យ​ដឹងថា ប្រធានាធិបតី​មិន​មាន​សមត្ថភាព​គ្រប់ គ្រង​ស្ថានភាព​ទៀតឡើយ ។
​ប្រធានាធិបតី Abdu Rabu Mansour Hadi បាន​ស្នាក់នៅ​ក្នុង​វិមាន​ផ្ទាល់ខ្លួន​នា ពេល​ដែល​ទាហាន​ក្រុម Houthi វាយ ប្រហារ​គ្រប់គ្រង​វិមាន​ប្រធានាធិបតី ។ មាន​ប្រភព​ព័ត៌មាន​ថា មាន​ការប៉ះទង្គិច គ្នា​នៅ​ជិត​វិមាន​ប្រធានាធិបតី​មុនពេល ក្រុម​បះបោរ​គ្រប់គ្រង​បាន​ជោគជ័យ ។
​សារព័ត៌មាន BBC បាន​ផ្សព្វផ្សាយ ថា អគ្គលេខាធិការ​អង្គការ​សហ​ប្រជា ជាតិ បាន គីមូន បាន​ថ្កោលទោស​ដល់ សកម្មភាព​វាយប្រហារ​របស់​ក្រុម​បះ បោរ​ដោយ​ចាត់ទុកថា នេះ​ជា​សកម្មភាព ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ អាច​បង្ក ឱ្យ​មាន​ចលាចល​កើតឡើង ។
2015-01-24_092039
​ចំណែក​មេដឹកនាំ​ក្រុម Houthi បាន ចោទប្រកាន់​មេដឹកនាំ​យេមេន​ប្រព្រឹត្ដ អំពើពុករលួយ ធ្វើឱ្យ​ប្រទេស​ជាតិ​ធ្លាក់ ក្នុង​ភាពក្រីក្រ ។
​យេមេន​ជា​សម្ពន្ធមិត្ដ​របស់​អាមេរិក ក្នុង​សង្គ្រាម​អាល់​កៃ​ដា ហើយ​ប្រទេស នេះ​ស្ថិតក្នុង​តំបន់​ដែល​មាន​វិវាទ​ជា​ច្រើន ខែ​កន្លងមក ។ ក្រុម​ទាហាន​បះបោរ ព្យាយាម​វាទី​តំបន់​គ្រប់គ្រង​ស្វយ័ត្ន ហើយ​ក្រុម​នេះ​ក៏​បាន​បើក​ការវាយប្រហារ ទៅ​កាន់​ទីក្រុង​សា​ណា កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ក្នុង​គោលដៅ​ផ្ដួលរំលំ​ប្រធា នា​ធិបតី ។
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការដណ្ដើម គ្រប់គ្រង​វិមាន​ប្រធានាធិបតី​កើតឡើង ក្រោយពេល​កិច្ចព្រមព្រៀង​ឈប់​បាញ់ មួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ រវាង​រដ្ឋាភិបាល យេមែន នឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊‌ិស្លាម Houthi ស៊ី​អ៊ី​ដ​ក្រោយ​មាន​ការប៉ះទង្គិច រវាង​កង​អង្គរក្ស​ការពារ​លោក​ប្រធានា ធិបតី​នឹង​ក្រុម​ខ្មាន់កាំភ្លើង​Houthi នៅក្នុង​ទីក្រុង​សា​ណា​បណ្ដាលឱ្យ​រងរបួស​ម​នុស្ស​៥៥ នាក់​រួច​មក ។
​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វផ្សាយ ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​ខាងលើ ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​នៅ​វេលា ម៉ោង​៤​រសៀល ម៉ោង​នៅក្នុង​តំបន់​។ កិច្ច ព្រមព្រៀង​ឈប់​បាញ់​នេះ​ធ្វើឡើង​ដោយ មាន​ការឯកភាព​ពី​គណៈកម្មាធិការ ប្រធានាធិបតី ដោយ​រួម​បញ្ចូល​មន្ដ្រី ក្រសួង​ការពារជាតិ​, មន្ដ្រី​ក្រសួង​មហា ផ្ទៃ​, មេបញ្ជាការ​កងទ័ព​ពិសេស និង​ទី ប្រឹក្សា​ប្រធានាធិបតី Saleh al Sam-mad និង​សមាជិក​របស់​ក្រុម​ឧទ្ទាម Housthi ផងដែរ ។ គណៈកម្មការប្រធា នា​ធិបតី​បានចាប់ផ្ដើម​ការត្រួតពិនិត្យ របស់​ខ្លួន​ទៅ​លើ​បទ​ឈប់​បាញ់​នេះ ។
​ការផ្ទុះអាវុធ និង​ការប្រើ​កាំភ្លើង​ធុន ធ្ងន់​បាន​កើតឡើង​ស្ទើរ​នៅ​ទូ​ទាំង​ក្រុង កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​កង​អង្គរក្ស​ការ ពារ​សុវត្ថិភាព​របស់​ប្រធានាធិបតី និង ក្រុម​ខ្មាន់កាំភ្លើង Houthi បាន​ប៉ះទង្គិច គ្នា​នៅ​ជិត​វិមាន​ប្រធានាធិបតី ភាគ​ខាង ត្បូង​ទីក្រុង​សា​ណា ។
​ថ្លែង​ប្រាប់​ប្រភព​ស៊ីនហួ​ក្នុង​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ អង្គរក្ស​ម្នាក់​របស់ ប្រធានាធិបតីយេមែ​ន​បាន​បញ្ជាក់​ថា ក្រុម​ឧទ្ទាម​បាន​សម្រុកចូល​វិមាន​លោក ប្រធានាធិបតី Abd-Rabbu Man sour Hadi ប៉ុន្ដែ​ចំ​ពេល​ដែល​លោក ប្រធានាធិបតី​មិន​នៅក្នុង​វិមាន​ឡើយ​។
​ប៉ុន្ដែ​ទោះបី​យ៉ាងណា​នៅពេល​បច្ចុប្បន្ន ស្ថានការណ៍​ស្ថិតនៅក្រោម​ការគ្រប់គ្រង បាន​ទាំងស្រុង នេះ​បើ​តាម​ខុទ្ទកាល័យ ប្រធានាធិបតី Hadi ថ្លែង​ប្រាប់​ប្រភព ស៊ីនហួ ។ ប្រភព​បន្ដថា ក្រុម​ឧទ្ទាម​បាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​យេមែន​កែប្រែ​រដ្ឋ ធម្មនុញ្ញ​ឱ្យ​“​បែងចែក​យេមែន​ទៅ​ជា​ពីរ តំបន់​សហព័ន្ធ​” ជំនួស​ឱ្យ​៦​សហព័ន្ធ ។
​ក្រោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់ យូរៗ ម្ដង​គេ​ឮ​សំឡេង​ផ្ទុះ​អាវុធ​នៅក្នុង​ទីប្រជុំ ជន​ផងដែរ ៕

មតិយោបល់