អូស្ត្រាលី៖ អ្នកជំនាញខាងអាជីវកម្មរបស់អូស្ត្រាលីបានព្រមាន នៅថ្ងៃពុធម្សិលមិញថា វិស័យផលិតរថយន្តរបស់អូស្ត្រាលី អាចនឹងបាត់នៅក្នុងរយៈពេល ពីរទៅបីឆ្នាំទៀត។

លោក Stephen Clibborn សាស្ត្រាចារ្យនៅក្នុងសកលវិទ្យាជំនួញមួយនៅក្នុងទីក្រុងស៊ីដនី និងជាអ្នកជំនាញខាងឧស្សាហកម្មរថយន្ត បានលើកឡើងថា “ពិតណាស់! វិស័យផលិតរថយន្តទាំងមូលនៅក្នុងប្រទេសអូស្ត្រាលីនឹងបាត់បង់”។ការលើកឡើងដូច្នេះដោយយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អូស្ត្រាលីគឺ Holden ដោយបាននិយាយថា គេនឹងឈប់ផលិតរថយន្តនៅក្នុងប្រទេសអូស្ត្រាលីនាចុងឆ្នាំ ២០១៧ ដូច្នេះអនាគត នៃការចាកចេញគឺនៅឆាប់ៗខាងមុខ។
កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុនផលិតរថយន្ត Ford Australia ក៏បានបញ្ជាក់ឲ្យដឹងផងដែរពីការសម្រេចចិត្តបញ្ចប់ការផលិតរថយន្តនៅក្នុងស្រុកនាខែតុលាឆ្នាំ២០១៦។ បើតាមសារព័ត៌មានក្នុងស្រុកចុះផ្សាយ ក្រុមហ៊ុនផលិតរថយន្ត Toyota ទំនងជានឹងឈប់ផលិតរថយន្តក្នុងស្រុកផងដែរ ប៉ុន្តែច្បាស់ការនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំណានោះទេ។
លោក Clibborn បានបន្ថែមទៀតថា ការបោះទុនលុយសម្រាប់ទៅលើវិស័យនេះ នឹងមិនអាចរក្សាទុក និងទប់ទល់នូវបញ្ហាស្មុគស្មាញបាននោះទេ និយាយជារួមវានឹងបាត់បង់បន្ដិចម្ដងៗ។
បើយោងតាមប្រភពព័ត៌មានផ្សេងៗ មូលហេតុធំមួយក្នុងមូលហេតុចម្បងនោះគឺការបង់ពន្ធ និងការឡើងថ្លៃទៅលើតម្លៃនៃប្រេងឥន្ធនៈ៕
មតិយោបល់