កោះកុងៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានទទួលពាក្យ បណ្តឹងពីឈ្មោះ តាន់ សារ៉ាន់ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ១ សង្កាត់ដងទង់ បានប្តឹងទៅ លើឈ្មោះ ជា សឿន ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ដែលបានលួចកាបូបលុយ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី ។ ហើយនៅក្នុងកាបូបមាន លុយខែ្មរចំនួន ៤,០០០,០០០រៀល (បួនលានរៀល) លុយដុល្លារចំនួន ៣,៣១០$ (បីពាន់បីរយដប់ដុល្លារ) ក្រវិលចំនួន១គូ ចិញ្ចៀនចំនួន១វង់ និងខ្សែដៃលោហៈធាតុពណ៌លឿងចំនួន១ខ្សែ។
ក្រោយមកជនរងគ្រោះបានមកហៅចៅស្រី អោយមកឆែកមើលកាំមេរាសុវត្តិភាព ទើបឃើញជនសង្ស័យខាងលើ ពិតជាបានលួចកាបូបលុយរបស់ ដើមបណ្ដឹងពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់