ព័ត៌មានជាតិ

ចាប់បានចោរលួចម្នាក់ វាយយ៉ាងទក់សាច់

ភ្នំពេញ: យុវជនម្នាក់ក្នុងចំណោម៣នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពលួចមួកសុវត្ថិភាពនៅផ្ទះលក់ទូរសព្ទដៃមិនបានសម្រេច ដោយសារម្ចាស់មើលតាមកាមរ៉ាសុវត្ថិភាពឃើញទាន់ នាំគ្នាដេញចាប់បានវាយយ៉ាងទក់សាច់ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីម៉ោង៤និ៣០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវមុន្នីរេត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីរបស់ម្ចាស់ផ្ទះដែលជាម្ចាស់មួកបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទុកម៉ូតូចតនៅមុខផ្ទះ ហើយទុកមួកសុវត្ថិភាពព្យួរលើដៃម៉ូតូ ហើយអង្គុយលក់ទូរសព្ទនៅខាងក្នុង ស្រាប់តែមើលតាមកាមរ៉ាបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចមួករបស់ខ្លួន ក៏បើកទ្វាររត់ដេញតាមចាប់ វាយនឹងមួនសុវត្ថិភាពយ៉ាងចាស់ដៃ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ។

ជនសង្ស័យមានឈ្មោះ ណាង ស្រស់ អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ ដើម្បីចាក់ការបន្ត៕

//youtu.be/ezstGnN2t_U

មតិយោបល់