ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគោយន្តកែច្នៃ បណ្តាលឲ្យមនុស្ស០២នាក់ ស្លាប់និងរងរបួសធ្ងន់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២៩-៣៣០ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាល ស្រុកពួកបានអោយដឹងថា : មានករណីគ្រោះ ថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាកហុងដាក្លិច ផលិតឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខសៀមរាប 1AF9322 បើកបរដោយឈ្មោះ ប៉ក់ ជើប ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចាន់តាសាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ នុប ថៃសាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួកខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) បើកបរទិសដៅពីលិចទៅកើត បានបុកនឹងគោយន្តកែច្នៃ ពណ៌បៃតង គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ រិន រើយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រកពួកខេត្តសៀមរាបឈប់នៅជាយផ្លូវខាង ត្បូងក្បាលទៅទិសខាងកើត ។ ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលអោយស្លាប់មនុស្សម្នាក់ឈ្មោះ ប៉ក់ ជើប របួសធ្ងន់មនុស្សម្នាក់ឈ្មោះ នុប ថៃសាន់ ហើយមូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះទៅវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពីណី និងប្រមូលវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានស្រុកពួក ដើម្បីបន្តនិតិវិធី ៕

មតិយោបល់