ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបប្រាក់) នៅចំណុចមុខផ្សារទំនើបមីតថោន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យ០៤នាក់ (រត់គេចខ្លួន០២នាក៖ ឈ្មោះ រី និងឈ្មោះឌី) មធ្យោបាយម៉ូតូ០២គ្រឿង ។ ជនសង្ស័យ០២នាក់រួមមាន៖១-ឈ្មោះ ស៊ីណា ស៊ីណារ៉ុង (ហៅរ៉ុង) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៧P ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន) ,២-ឈ្មោះ អ៊ឹង ប៊ុណ្ណារិទ្ធ (ហៅរិទ្ធ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ៤៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងបក្ខពួក០២នាក់ទៀតគេចខ្លួន បានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ ពីជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ទៅបាត់ក្រោយកើតហេតុ ) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ពេលកំពុងល្បាតក្នុងមូលដ្ឋាន ។
សម្ភារៈបាត់បង់៖ កាបូបប្រាក់របស់ជនរងគ្រោះ០១ ,សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1IF-3126 របស់ជនរងសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់