ព័ត៌មានជាតិ

មកពីទិញថ្នាំញៀនយកទៅប្រើប្រាស់ សមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន១កញ្ចប់តូច ត្រូវបានកម្លាំងអន្តរាគមន៍រាជធានីសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១០០៣ស្ថិតក្នុងភូមទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លុន ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យកម្លាំងអន្តរាគមន៍បានចេញល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើក៏ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក ZoomerX ពណ៌ត្រូយចេកគ្មានស្លាកលេខគួរឲ្យសង្ស័យក៏ឃាត់ឆែកឆេរកឃើញមានថ្នាំញៀន១កញ្ចប់តូចនៅជាប់ខ្លួន។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀននេះ ពីស្រ្តីម្នាក់ពុំស្គាល់អត្តសញ្ញាណនៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ក្នុងតម្លៃ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបញ្ជូនទៅអធិការរដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

20160813_120746

20160813_120805

20160813_120807

photo_2016-08-13_15-33-23

photo_2016-08-13_15-33-24

photo_2016-08-13_15-33-26

photo_2016-08-13_15-33-28

មតិយោបល់