ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសដែលជេរត្មិះដៀល ចន ចាន់លក្ខិណា ត្រូវ សមាគមមិត្តសិល្បៈ ប្តឹង

ភ្នំពេញៈ ស​មា​គ​ម​មិ​ត្ត​សិ​ល្បៈ​ស្ម័​គ្រ​ចិ​ត្ត​ជួ​យ​ស​​ង្គ​ម បានសម្រេចចិត្ត ធ្វើការប្តឹងទៅកាន់ម្ចាស់គណនី មួយ បន្ទាប់​ពីរូបគេបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បង្ហោះឃ្លិបវីដេអូ ជេ​រត្មិះដៀល ទៅកាន់​សមាគម និងជាពិសេស អ្នកនាង ចន ចាន់លក្ខិណា តែម្តង​ ។​

ស​មា​គ​ម​មិ​ត្ត​សិ​ល្បៈ​ស្ម័​គ្រ​ចិ​ត្ត​ជួ​យ​ស​​ង្គ​ម បានសរសេរនៅលើ​ហ្វេសប៊ុកខ្លួនថា ​ ​សូម​គោ​រ​ព​ជ​ម្រា​ប​ជូ​ន​សា​ធា​រ​ណៈ​ជ​ន​ ​មេ​ត្តា​ជ្រា​ប​ថា​ ​ក្រោ​យ​ពី​បា​ន​មើ​ល​ឃើ​ញ​នូ​វ​វី​ឌី​អូ​ ​​រ​ប​ស់​ ​a​c​c​o​u​n​t​​ ​ឈ្មោះ​ ​ខា​ង​ក្រោ​ម​ ​ដែ​ល​បា​ន​រិះ​គ​ន់​ដោ​យ​ង​ងឹ​ត​ង​ងុ​ល​តា​ម​បែ​ប​ជា​ម​នុ​ស្ស​អ​គ​តិ​ ​ប្រើ​ពា​ក្យ​អសុ​​រោះ​ ​និ​ង​ធ្វើ​កា​រ​ចោ​ទ​ប្រ​កា​ន់​​​​ម​ក​លើ​ប្រ​ធា​ន​ស​មា​គ​ម​។​ ​ស​មា​គ​ម​​ ​សូ​ម​ធ្វើ​កា​រ​ច្រា​ន​ចោ​ល​ចំ​ពោះ​កា​រ​ចោ​​ទ​ប្រ​កា​ន់​ដោ​យ​គ្មា​​ន​ហេ​តុ​ផ​ល​ ​និ​ង​ ​មូ​ល​​ដ្ឋាន​ច្បា​ស់​លា​ស់​រ​ប​ស់​បុ​គ្គ​ល​រូ​​ប​នេះ​ ​។​

ស​មា​គ​ម​មិ​ត្ត​សិ​ល្បៈ​ស្ម័​គ្រ​ចិ​ត្ត​ជួ​យ​ស​​ង្គ​ម បានបន្តថា ​ទ​ង្វើ​នេះ​ធ្វើ​ឡើ​ង​ក្នុ​ង​ចេ​ត​នា​ទុ​ច្ច​រិ​ត​ដើ​ម្បី​ប​រិ​ហា​កេ​រ្តិ៍​ ​មួ​ល​ប​ង្កា​ច់កេ​រ្តិ៍​ប្រ​​ធា​ន​ស​មា​គ​​ម​តែប៉ុ​​ណ្ណោះ​។ ​​ទ​ង្វើ​ខា​ង​លើ​នេះ​ ​មិ​ន​ត្រឹ​ម​តែ​ប៉ះ​ពា​ល់​ដ​ល់​កិ​ត្តិ​យ​ស​ ​សេ​ច​ក្តី​ថ្លៃ​ថ្នូ​រ​ប​ស់​បុ​គ្គ​ល​និ​ង​ស​មា​គ​ម​ប៉ុ​ណ្ណោះ​ទេ​ ​តែ​វា​ជា​អំ​ពើ​ផ្ទុ​យ​ទៅ​នឹ​ង​ច្បាប់​​ផ​ង​ដែ​រ​។​ ​ស​មា​គ​ម​នឹ​ង​ចា​ត់​វិ​ធា​ន​កា​រ​ប្តឹ​ង​បុ​គ្គ​ល​នេះ​តា​ម​ច្បា​ប់​។​

សូមបញ្ជាក់ផងដែរថា បុរស​ដែលប្រើប្រាស់គណនី រាជបុត្រ សូរ្យកាយ្យ បានជេ​ប្រទេចទៅកាន់ចន ចាន់លក្ខិណា កាលពីព្រឹកថ្ងៃសុក្រ ទី​១២ ខែសីហា ឆ្នាំ​២០១៦ ៕​

13879268_946388792173095_7233836195985763555_nChorn Chan

មតិយោបល់