ឪពុកម្តាយថ្មោងថ្មីត្រូវតែដឹងថា ទារកដែលមានវ័យក្រោម ១ខួប ពិតជាមានជីវិតផុយស្រួយខ្លាំងណាស់។ សូម្បីតែការឆ្លងជំងឺស្រាលៗ ក៏អាចបង្កទៅជាបញ្ហាធ្ងន់ធ្ងរសម្រាប់ពួកគេដែរ។
ដូច្នេះអ្នកត្រូវតែដឹងថា អាហារបែបណាដែលល្អសម្រាប់ទារក ដើម្បីពង្រឹកដល់ការអភិវឌ្ឍប្រព័ន្ធការពាររាងកាយ ព្រមទាំងមានសុខភាពល្អ។
ខាងក្រោមនេះ គឺជាបញ្ជីអាហារដែលឪពុកម្តាយគ្រប់រូបគួរតែផ្តល់ឲ្យទារក ដែលមានអាយុក្រោម ១ខួប៖
១.ខ្ទឹមបារាំង
ការបន្ថែមបរិមាណបន្តិចបន្តួចនៃខ្ទឹមបារាំង ឬទឹកខ្ទឹមបារាំងទៅក្នុងរបបអាហាររបស់ទារក អាចជួយទប់ទល់នឹងការឆ្លងមេរោគមួយចំនួនបាន។
២.ផ្ទី
ផ្ទីសម្បូរទៅដោយជាតិដែក ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍសុខភាពកោសិកាឈាមក្រហមចំពោះទារក ដែលកំពុងតែលូតលាស់។
៣.គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិឆ្អិន ជាផ្នែកមួយនៃរបបអាហារដ៏ល្អសម្រាប់ទារក។ គ្រាន់តែបន្ថែបរិមាណតិចតួចប៉ុណ្ណោះ គ្រាប់ធញ្ញជាតិអាចផ្តល់ជាតិសរសៃដែលបង្កភាពងាយស្រួលដល់ការរំលាយអាហារ និងទល់លាមក។
៤.ស៊ុត
ស៊ុតស្ងោរ ឬស៊ុតចៀន សម្បូរទៅដោយប្រូតេអ៊ីន ដែលជំនួយដល់ឆ្អឹង និងពង្រឹងសរសៃប្រសាទ។
៥.ម្សៅស្រូវសាលី
គឺជាអាហារពេលព្រឹកដ៏ល្អ ដែលអាចជំនួយដល់សុខភាពទារក ព្រោះវាសម្បូរទៅដោយកាបូនអ៊ីដ្រាត។
៦.ផ្លែប៉ោម
អ្នកអាចកិនផ្លែប៉ោម ធ្វើជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់ទារក។ ផ្លែប៉ោមសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចរក្សាស្បែក និងប្រព័ន្ធភាពស៊ាំរបស់ទារកឲ្យមានសុខភាពល្អ។
៧. ក្រូច
ផ្លែក្រូចសម្បូរវីតាមីន C អាចជួយការពារទារកឲ្យរួចផុតពីការយារយីរបស់ជំងឺមួយចំនួន។
ចំណាំ៖ ទារកដែលមានអាយុលើសពី ៦ខែ ទើបអាចទទួលរបបអាហារបន្ថែមក្រៅពីទឹកដោះ៕
មតិយោបល់