ព័ត៌មានជាតិ

រោងចក្រទឹកកកដើមមួយកន្លែង ធ្លាយហ្គាស បណ្តាលឲ្យពលរដ្ឋរស់នៅក្បែរពុលក្លិនហ្គាស មានអាការអស់កម្លាំង និងវិលមុខចង់ក្អួត

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង០៦ និង០០នាទីថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានករណីធ្លាយហ្គាស នៅចំណុចរោងចក្រទឹកកកដើម ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលម្ចាស់រោងចក្រមានឈ្មោះ ប៊ុន សូភី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមម្ចាស់រោងចក្រ បានអោយដឹងថា គឺបណ្តាលមកពីបញ្ហា ប៉ាមបិតបើកក្បាលហ្គាសខូច ធ្វើអោយហ្គាសជ្រាប និងធ្លាយចេញមកក្រៅ ។

ករណីខាងលើនេះគិតត្រឹមវេលាម៉ោង០៧ និង៤៥នាទីព្រឹក មានប្រជាពលរដ្ឋរស់នៅបរិវេណក្បែរនោះបានពុលក្លិនហ្គាស ហើយមានអាការអស់កម្លាំង វិលមុខ ចង់ក្អួត និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន០៤នាក់៖ ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម៖

១–ឈ្មោះ តិន ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២–ឈ្មោះ រឿន មុំ ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣–ឈ្មោះ វ៉ាន់ រ៉ាមិត ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៤–ឈ្មោះ អ៊ិន បេឡា ភេទប្រុស អាយុ១៣ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បច្ចុប្បន្នកម្លាំងផែនជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងប៉ុស្តិ៍រដ្ឋបាល រួមទាំងលោកមេភូមិ កំពុងធ្វើវិធានការរដ្ឋបាល និងណែនាំអោយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ ចាកចេញពីបរិវណនោះជាបណ្តោះអាសន្ន ៕

មតិយោបល់