ស្វាយរៀងៈ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី មានករណីបុរសម្នាក់ បានតខ្សែភ្លើងឆក់ត្រីក្នុងបៀរក្បែរផ្ទះរបស់ខ្លួន បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
សពជនរងគ្រោះឈ្មោះ ប៉ោ ទី អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុករណីខាងលើនេះ គេឃើញបុរសរងគ្រោះ បានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនអូសទៅទឹកបៀរ ដែលនៅខាងក្រោយផ្ទះ ក្នុងគោលបំណងដើម្បីឆក់យកត្រីទុកធ្វើម្ហូប ស្រាប់តែបណ្តាលឲ្យឆក់ខ្លួនឯង ត្រូវបានក្រុមគ្រួសារដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ធ្វើការជួយសង្រ្គោះផងដែរ តែអកុសលបុរសរងគ្រោះនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះពិនិត្យធ្វើកោសល្យវិច័យ សាកសពជនរងគ្រោះ រួចក៏បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ។ ទើបអនុញ្ញាតិឲ្យក្រុមគ្រួសារ យកសពធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់