ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានប្រ​កាស​ពីស្ថានភាពនៃការស្លាប់. ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ. ដោយសារ​កូវីដ ១៩

ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ​ ៦២ឆ្នាំ​ ដោយសារជំងកូវីដ-១៩​ នាថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២១​ ៖

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម
ការរាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌ
កំបូល រាជធានីភ្នំពេញ បានទទួលមរណៈភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យ
មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ-១៩ ដែលបានវ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។ ស្ត្រីវ័យ ៦២
ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយសាររកឃើញមាន
វិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល។ ដោយសារស្ត្រីខាងលើនេះ មាន
ស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅ
សម្រាកព្យាបាល និងជួយសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១។
ពេលចូលមកដល់មន្ទីរពេទ្យខាងលើនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នក
ជំងឺនៅពេលនោះ មានហត់ខ្លាំង ហើយការថតសួត ក៏បានបង្ហាញនូវរូបភាពរលាកសួតស្រួចស្រាវទាំងសងខាងធ្ងន់ធ្ងរ (សឹងតែពេញ
ផ្ទៃសួត) មានសញ្ញាស្ទះសរសៃឈាមបេះដូង ព្រមទាំងមានកង្វះអុកស៊ីហ្សែនក្នុងសួតខ្លាំងដែរនោះ ក្រុមគ្រូពេទ្យ បានប្រើម៉ាស៊ីន
ជំនួយដង្ហើម VN1។ មិនជោគជ័យ ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ីហ្សែនដកដង្ហើម នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ
២០២១។ តែជាអកុសល ការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយគាត់បាន ដោយសារ
តែវីរុសកូវីដ-១៩ បានវ៉ៃលុកសួតទាំងពីររបស់គាត់ធ្ងន់ធ្ងរមែនទែន និងលឿនពេកនោះ នៅវេលាម៉ោងប្រហែលជា ១១:៤៥នាទីព្រឹកនៃ
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ត្រីវ័យ ៦២ឆ្នាំនេះ ក៏បានធ្វើមរណកាលទៅ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួត
ទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង លើអ្នកជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ខ្លាំង។
ក្រសួងសុខាភិបាល សូមចូលរួមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមចែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ
ជាទីបំផុតជាមួយក្រុមគ្រួសារសព។

មតិយោបល់