ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយស្ត្រីម្នាក់ ឡើងបើករថយន្តព្រូស ១គ្រឿង ដែលថយក្រោយមិនដឹងថា ច្រឡំហ្គារទៅជាហ្រ្វាំង ឬ ហ្រ្វាំងទៅជាហ្គាសនោះទេ ឬក៏មានបញ្ហាខុសបច្ចេកទេសអ្វីមួយទើបថយក្រោយចូលផ្ទះលក់បាយម្ហូន និងភេសជ្ជៈ បណ្ដាលឲ្យបុកមនុស្ស ៤នាក់ ក្នុងនោះមានក្មេងស្រីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមភ្លាមនៅឯមន្ទីរពេទ្យ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កំពុងតែឈរលក់បាយម្ហូប និងភេសជ្ជៈនៅខាងមុខផ្ទះស្របពេលនោះ ក៏មានស្ត្រីម្នាក់រយ៉ែរថយន្តចេញពីមុខផ្ទះរបស់ខ្លួន មិនដឹងខុសបច្ចេកទេស ឬក៏ច្រឡំហ្វ្រាំងទៅជាហ្គាៗ ទៅជាហ្រ្វាំងទេ ទើបបណ្ដាលឲ្យថយក្រោយពេញទំហឹង មកបុកជនរងគ្រោះមានមនុស្សចាស់ ៣នាក់ និងក្មេងស្រីម្នាក់អាយុប្រហែលពីរខួបម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះដល់ទីតាំងកន្លែងកើតហេតុ ដោយសារជនរងគ្រោះរងរបួសធ្ងន់ និងជាច្រើននាក់ផង ទើបរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍របស់ស្នងកាដ្ឋានរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់