កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទីយប់ មានករណីគ្រោះថ្នាក់អគ្គិភ័យកើតឡើង នៅចំណុចផ្ទះភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្ដាលអោយឆេះផ្ទះអស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនធំ ។
ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ផ្ទះឈ្មោះ ប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើអំពីឈើឫស្សី ប្រក់ស្លឹកទំហំ ០៣គុណ០៤ ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុង តែមិនបណ្ដាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកជិតខាងឡើយ ។
ដោយមូលហេតុក្នុងការឆេះនេះគឺបណ្ដាលមកពីការធ្វេសប្រហែស ដុតភ្លើងដាំស្ល ហើយដើរចោល ៕
មតិយោបល់