ព័ត៌មានជាតិ

ជម្លោះពាក្យសម្ដីក្នុងវង់ផឹកស៊ី ប្រើសុទ្ធតែដាវសាំម៉ូរៃ បុរសម្នាក់របួសដាច់ប្រអប់ដៃ

ភ្នំពេញ: នៅវេលាម៉ោង ១១ និង ០០នាទីថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០១៩ មានករណីប្រើអំពើហិង្សា បណ្តាលឲ្យបុរសម្នាក់របួសដាច់ប្រអប់កដៃស្តាំ ស្ថិតនៅផ្លូវលេខ៨០ ក្នុងភូមិ២១ សង្កាត់ស្រះចក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យស់ គន្ធារ: ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យមានឈ្មោះ មាស សុភា អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មូលហេតុ៖ ទំនាស់ពាក្យសម្ដីពេលផឹកស៊ី ប្រើប្រាស់ ដាវសាំម៉ូរៃរៀងៗខ្លួន។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅពេទ្យកាល់មែត បច្ចុប្បន្ន ក្រុមកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បន្តការស្រាវជ្រាវ ចាប់ជនបង្កមកអនុវត្តន៍តាមផ្លូវច្បាប់៕

មតិយោបល់