ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! មន្រ្តីចូលនិវត្តន៍ម្នាក់ ដេកស្លាប់នៅលើអង្រឹង

កោះកុងៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី មានករណីមន្រ្តីចូលនិវត្តន៍ម្នាក់ បានដេកស្លាប់នៅលើអង្រឹង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចក្រោយផ្ទះ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ករណីខាងលើនេះ កម្លាំងជំនាញនៃអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍ដងទង់ កម្លាំងជំនាញខេត្ត និងមន្ត្រីពេទ្យបង្អែកខេត្ត បានចុះពិនិត្យសព ជនរងគ្រោះឈ្មោះ ស៊ុន គឿន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីចូលនិវត្តន៍ជន ។

មូលហេតុ៖ ស្លាប់ដោយជំងឺប្រចាំកាយរ៉ាំរ៉ៃ(ជំងឺទឹកនោមផ្អែម-ក្រិនថ្លើម) ។

សាកសពជនរងគ្រោះ បានប្រគល់ជូនអោយទៅឈ្មោះ ស៊ុន ប៉ាក់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនស្រីបង្កើតរបស់សព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកស្វាយ ៕

មតិយោបល់