កំពង់ស្ពឺៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ករណីបុរសម្នាក់ឈ្មោះ ស្រី គាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃរំដែល ឃុំភក្តី ស្រុកបសេដ្ឋ មុខរបររត់រ៉ឺម៉ក បានកើតជំលោះពាក្យសម្ដីជាមួយឈ្មោះ គឹម ជឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃប្ញស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មុខរបរអ្នកលក់ដូរចាប់ហួយ ត្រូវបានគូទំនាស់បំផ្លាញផ្លែឪឡឹកអស់ចំនួន៤ផ្លែ ។
ដោយទប់កំហឹងមិនបានឈ្មោះ គឹម ជឿន បានរត់ទៅប្ដឹងលោកនាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលជាំសង្កែ អោយជួយអន្ដរាគមន៍ រឿងផ្លែឪឡឹក៤ផ្លែ ដែលបុរសខាងលើបានបំផ្លាញ បន្ទាប់មកមន្រ្តីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះបានទៅអន្ដរាគមន៍
សម្របសម្រួល កុំឱ្យមានរឿង មិនទាន់បានសួរនាំផង ក៏ត្រូវបុរសឈ្មោះ ស្រី គាន់ ស្ទុះមកវាយនគរបាលឡើងជង្គង់ ក្វាចដាច់សាច់ ខាំក្បាលពោះបង្កឱ្យមានរបួសស្នាមស្រាល ។
ជារឿងហួសចិត្ដ ដែលទង្វើខាងលើកើតចេញពីការ ខ្វះការពិចារណា អត់ធ្មត់ ចំពោះរឿងរ៉ាវបន្ដិចបន្ដួច ត្រឹមផ្លែឪឡឹក៤ផ្លែ ក្លាយទៅជាការបង្កហិង្សាទៅវិញ ។ សំណូមពរ បងប្អូន ប្រជាពលរដ្ឋមេត្ដាចេះយោគយល់អាធ្យាស្រ័យអោយគ្នាទៅវិញទៅមកផង ក្នុងករណីរឿងហេតុមិនគួរកើតមាន ដែលហួសចិត្ដបំផុតនេះ។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕


មតិយោបល់