រដ្ឋបាលខេត្តព្រះសីហនុ បន្តក្រើនរំលឹកឲ្យបញ្ឈប់រាល់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តាផ្សារនានាទូទាំងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូន លោកអភិបាល នៃគណៈ
អភិបាលក្រុង ស្រុក ជ្រាបថា អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធ នឹងការគ្រប់គ្រងផ្សារនៅទូទាំង
ប្រទេស អាជីវករលក់ដូរក្នុងផ្សារមានកាតព្វកិច្ចបង់ចំណូលចូលថវិកាខេត្ត ដែលមានជាអាទិ៍ ការបង់ភាស៊ី និងការ
បង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារ
តាមការកំណត់នៃច្បាប់។
ដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព
ក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់
លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ១១ សរ
ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្លួន និងត្រូវ៖
– ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន _ ឱ្យបញ្ឈប់ការយក
ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈ
ងាយស្រួលដោយរៀបចំទីតាំងសមស្របដល់បងប្អូនប្រជាព័លរដ្ឋ ” ដែលរកស៊ីលក់ដូរឥវ៉ាន់
កំប៉ិកកំប៉ុកតាមកញែង កញ្ជើ ល្អី
– ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តការប្រមូលចំណូល តាមរយៈការបង់ភាស៊ី
និងការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ
បន្ទុក
– ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែន
សមត្ថកិច្ចរបស់ខ្លួន។
អាស្រ័យហេតុនេះ សូមលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក អនុវត្តឱ្យមាន
ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

មតិយោបល់