ព័ត៌មានជាតិ

អតីតយុទ្ធជនម្នាក់ធុញទ្រាន់នឹងជីវិតខ្លួនឯង

បន្ទាយមានជ័យៈ អតីតយុទ្ធជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ ប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាន់ វុធ ភេទប្រុស អាយុ៦២ឆ្នាំ (ជាអតីតយុទ្ធជន) រស់នៅកន្លែងកើតហេតុ។

លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គបូរី បានឲ្យដឹងថា ជនរងគ្រោះបានយកកន្សែងអំបោះពណ៌ក្រហមលាយខៀវចងកសម្លាប់ខ្លួននឹងដើមខ្នុរខាងក្រោយផ្ទះចម្ងាយ៣ម៉ែត្រ និងមានកម្ពស់២ម៉ែត្រ។

លោកបានបន្តឲ្យដឹងទៀតថា តាមក្រុមគ្រួសារបានរៀបរាប់ថា ជនរងគ្រោះមានជំងឺសរសៃប្រសាទយូរមកហើយ ព្រោះក្បាលរបស់គាត់ធ្លាប់ ត្រូវគ្រាប់កាំភ្លើងសម័យសង្គ្រាមឆ្នាំ១៩៨១មកម្ល៉េះ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-13_17-26-30photo_2016-08-13_17-26-32

មតិយោបល់