ព័ត៌មានជាតិ

ករណីក្រុមក្មេងទំនើងបង្កអុកឡុកឈ្លោះប្រកែកដេញវាយតប់គ្នានៅលើផ្លូវសាធារណះត្រូវសមត្ថកិច្ចឃាត់…

ពោធិ៍សាត់:ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទីមានករណីក្មេងទំនេីង០២ក្រុមបានបង្កការអុកឡុកនិងឈ្លោះប្រកែកដេញវាយតប់គ្នានៅលេីផ្លូវសាធារណ: ស្ថិតនៅភូមិជ្រែង ឃំុស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក៏ត្រូវបានសមត្ថកិច្ចយេីងបង្ក្រាបចាប់ ឃាត់ក្រុមក្មេងទំនេីងបានចំនួន០៣នាក់ដែលមានឈ្មោះដូចខាងក្រោម÷
០១-ឈ្មោះ ហ សភព ភេទប្រុស អាយុ១៩ឆ្នាំ។
០២-ឈ្មោះ អម សភរ ភេទប្រុស អាយុ១៨ឆ្នាំ។
០៣-ឈ្មោះ ល សលត ភេទប្រុស អាយុ១៨ឆ្នាំ។
ទាំង០៣នាក់រស់នៅភូមិជ្រែង ឃំុស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
-បច្ចុប្បន្ន:ក្រុមក្មេងទំនេីងខាងលេីត្រូវបានសមត្ថកិចយេីងចាប់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀងដេីម្បីបំពេញបែបបទតាមនីតិវិធីបន្ត៕

មតិយោបល់