ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារី ២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនជាច្រើនគីឡូ នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ សហការជាមួយកងរាជអាវុធហត្ថស្រុកសំរោងចំនួន ១០នាក់ រថយន្ត ០៣គ្រឿង ម៉ូតូ០១គ្រឿង
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវ ។

លទ្ធផល៖
+ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ។
+ ដកហូតវត្ថុតាង
– ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)បានចំនួន ០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម
-ទូរស័ព្ទចំនួន០១គ្រឿង ។
+ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថាខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយបានការអនុញ្ញាតពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញដឹកនាំបញ្ជារួមដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស កំលាំងអាវុធហត្ថខេត្តតាកែវចំនួន ២០នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០៣គ្រឿង សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក អ៊ុង ដេប៉ូ ស្នងការរងស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងលោកវរសេនីយ៍ទោ អ៊ួង វីរះរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀនអ.ហ.ផ.ទ ដោយបានការអនុញ្ញាតិពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

+លទ្ធផល:
១-ចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
និងបន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី ទទួលបានលទ្ធផល:
១-ក្រាមពណ៌សថ្លា(ICE)(ចំនួន០៥ដុំធំ០៥កញ្ចប់តូច) ទម្ងន់៥៤៩៨,៨២ក្រាម (ថ្នាំសុទ្ធ)
២ ម៉តូ០១គ្រឿងស្លាកលេខPP – 1IR 4377 ភ្នំពេញ
៣-ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង០៣រថយន្ត
-កោះកុង2A-0435
-ភ្នំពេញ2A-7793
-ភ្នំពេញ2N-4163
នៅចំពោះមុខជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន ។
ជំនាញបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យលទ្ធផលតេស្តមានចេញពណ៌ត្នោតលឿងទុំដូចមានក្នុងគីមីពិសោធន៍ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ ចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់