ព័ត៌មានជាតិ

ចុះរាវខ្យងនៅក្នុងទឹកស្រះ បណ្តាលឲ្យបុរសម្នាក់លង់ទឹកស្លាប់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៤និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ក្នុងស្រះចម្ការ នៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ អ៊ុក ចម្រើន ភេទប្រុស អាយុ៥៣ឆ្នាំ,ប្រពន្ធឈ្មោះ សន យុន អាយុ៥៨ឆ្នាំ រស់នៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ ជនរងគ្រោះបាននាំគ្នាទៅច្រូតស្មៅ រួចហើយក៏ចុះទៅរាវខ្យងនៅក្នុងស្រះទឹក បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន ។ ហើយប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់