ព័ត៌មានជាតិ

​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ច្បាប់​សំខាន់ៗ​ ដើម្បី​បង្កើន​សមត្ថភាព​ ប្រឆាំង​នឹង​ប្រទេស​ចិន

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ច្បាប់​សំខាន់ៗ​ ដើម្បី​បង្កើន​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​កំពុង​កើន​ឡើងជា​សកល​របស់​ប្រទេស​ចិនតា​មរយៈ​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ ការ​ផ្តល់​ជំនួយ​សន្តិសុខ​ និង​ការ​វិនិយោគ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​សេចក្តី​ព្រាង​វិធានការ​ដែល​មាន​ចំណងជើង​ថា​ “​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ឆ្នាំ​ ២០២១”​ តម្រូវ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​ការទូត​ និង​យុទ្ធសាស្ត្រ​ដើម្បី​ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង​ ដោយ​បង្ហាញ​ពី​ការ​រឹត​បន្តឹង​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​។​

​សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​សេចក្តីព្រាងច្បាប់​ដែល​មាន​ចំនួន​ ២៨០​ ទំព័រ​នេះ​និយាយ​ពី​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ប៉ុន្តែ​ក៏​ផ្តល់​តម្លៃ​លើ​មនុស្សធម៌​ និង​លទ្ធិប្រជាធិបតេយ្យ​ ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​លើ​ជនជាតិភាគតិច​មូ​ស្លី​ម​ Uighurs​ និង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ផង​ដែរ​។​

​ច្បាប់​នេះ​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ដើម្បី​ “​ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​ផ្នែក​យោធា​ដែល​ចាំបាច់​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នយោបាយ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ -​ ប៉ា​ស៊ី​ហ្វិ​ក​”​ ។​ វា​តម្រូវ​ឲ្យ​មានការ​ចំណាយ​ដើម្បី​អនុវត្ត​សកម្មភាព​ ហើយ​សភា​ត្រូវ​តែ​ធានា​ថា​ថវិកា​សហព័ន្ធ​ត្រូវ​បាន​ “​រៀបចំ​ត្រឹមត្រូវ​”​ ដើម្បី​ឆ្លើយ​តប​ភាព​ចាំបាច់​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​។​

​ពង្រាង​ច្បាប់​បាន​ស្នើ​ថវិកា​សរុប​ចំនួន​ ៦៥៥​ លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​យោធា​បរទេស​សម្រាប់​តំបន់​ចាប់ពី​ឆ្នាំ​ ២០២២​ រហូត​ដល់​ឆ្នាំ​ ២០២៦​ និង​ថវិកា​សរុប​ចំនួន​ ៤៥០​ លាន​ដុល្លារ​សម្រាប់​គំនិត​ផ្តួចផ្តើម​សន្តិសុខ​នាវាចរណ៍​តំបន់​ឥណ្ឌូ​ -​ ប៉ា​ស៊ី​ហ្វិ​ក​និង​កម្មវិធី​ដែល​ពាក់ព័ន្ធ​សម្រាប់​រយៈពេល​ដូច​គ្នា​នេះ​ ៕

មតិយោបល់