ព័ត៌មានជាតិ

បំពាក់ឋានន្តរស័ក្តិ ថ្នាក់ព្រិន្ទបាលឯកអាវុធហត្ថនារី ០៨នាក់នៅបាត់ដំបង

បាត់ដំបង: មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបំពាក់ឋានន្តរស័ក្តិ ថ្នាក់ព្រិន្ទបាលឯក អាវុធហត្ថនារី ០៨នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១៣ ខែសីហានេះ។

ការបំពាក់ឋានន្តរសក្តិនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅសម្រាប់ខែសីហា ឆ្នាំ២០១៦ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន ៨៤នាក់ផងដែរ៕

photo_2016-08-13_18-03-03

photo_2016-08-13_18-03-25

photo_2016-08-13_18-03-42

photo_2016-08-13_18-03-56

មតិយោបល់