ព័ត៌មានជាតិ

ដេញប្រម៉ាញ់ដូចក្នុងរឿងភាគ ចុងក្រោយបាត់ឡានតែចាប់បានឈើ

ស្ទឹងត្រែង: រថយន្តឡង់គ្រីស៊រ័ 470 ពណ៌ខ្មៅមួយគ្រឿង ត្រូវបានគេដឹងថា បានដឹកឈើគ្រញូងចេញពីភូមិ គីឡូ៨ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ពេលរថយន្តខាងលើមកដល់ចំណុចជិតស្ពានសេកុងស្ទឹងត្រែង ក៍ត្រូវបាននគរបាលប្រឆាំងបទសេដ្ឋកិច្ចខេត្តដេញប្រម៉ាញ់ តាមពីក្រោយដូចក្នុងរឿងភាគប៉ុន្តែពេលមកដល់
ផ្លូវកែងរថយន្តនោះ បានកាច់ចង្កូតបត់ មួយទំហឹង ស្ទើរតែក្រឡាប់ ចូលផ្លូវលំតូចធ្វើឲ្យសមត្ថកិច្ចតាមលែង ទាន់ ភ្លាមនោះសមត្ថកិច្ចបានបកក្រឡប់ក្រោយដើម្បីតាមរកផងដែរ។

ក្រោយមកទើបដឹងថា រថយន្តដឹកឈើនោះ បានចូលមកទំលាក់ឈើ ក្នុងព្រៃជិតផ្ទះប្រជាពលរដ្ឋ។មួយស្របក់ក្រោយមកគេបានឃើញ សមត្ថកិច្ចទៅដល់ ប៉ុន្តែឃើញតែឈើដែលឈ្មួញទំលាក់ចោលទេ
បន្ទាប់មកទៀត សមត្ថកិច្ចបានប្រមូលឈើទាំងអស់នោះ យកមកទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តភ្លាមៗ កាលពីវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី១៣
ខែសីហា ឆ្នាំ២០១៦។

អ្នកជំនាញបានប្រាប់ឲ្យដឹងថា ឈើទាំងអស់នោះ ជាប្រភេទឈើគ្រញូងមានចំនួន១៩ដុំ ស្មើរនឹង១៥៣ គីឡូក្រាម។

បច្ចុប្បន្ន ឈើគ្រញូងទាំងអស់នោះ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប្រគល់ជូនមន្ត្រី ជំនាញដើម្បីយកមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ៕

photo_2016-08-13_18-11-58

photo_2016-08-13_18-12-02

photo_2016-08-13_18-12-06

មតិយោបល់