ព័ត៌មានជាតិ

បង្រ្កាបជនប្រុស-ស្រីចំនួន៧នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យប្រុស.ស្រី ចំនួន០៧នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យប្រុស ស្រីទាំង០៧នាក់ ក្នុងនោះមុខសញ្ញាជួញដូរ០៣នាក់មាន៖១-ឈ្មោះសួន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី (ជួញដូរ), ២-ឈ្មោះជា អេងឆាយ ហៅធា ភេទប្រុស អាយុ១៩ឆ្នាំ ភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (ជួញដូរ), ៣-ឈ្មោះចក់ ជួយ ភេទប្រុស អាយុ២០ឆ្នាំ ភូមិចំការ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង (ជួញដូរ), ៤-ឈ្មោះ ភួន រក្សា ភេទស្រី អាយុ២០ឆ្នាំ ភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី (ប្រើប្រាស់),៥-ឈ្មោះ ហង្ស ស្រីនុត ភេទស្រី អាយុ១៧ឆ្នាំ ភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី (ប្រើប្រាស់),៦- ឈ្មោះគយ ថងគេសន ភេទស្រី អាយុ១៧ឆ្នាំ ភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី (ប្រើប្រាស់) ,៧-ឈ្មោះម៉ង់ ម្លិ ភេទស្រី អាយុ១៩ឆ្នាំ ភូមិអូរតាគី ឃុំអូតាគីស្រុកថ្មគោល ខេត្តបាត់ដំបង (ប្រើប្រាស់) ។

លោកនាយការិយាល័យបានបញ្ជាក់ថា ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង០៧នាក់ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាល ស្រុកមង្គលបូរីល្បាតពួនស្ទាក់ ត្រង់ចំណុចផ្លូវលំភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ សមត្ថកិច្ចបានឆែកឆេររកឃើញសម្ភារៈ និងវត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៧ កូនថង់តូច និងទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ១គ្រឿង និងដបសម្រាប់ជក់ថ្នាំញៀនចំនួន ១និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត ៕

មតិយោបល់