តារាចម្រៀង សុគន្ធ នីសា បានជាពី ជំងឺកូវីដ ១៩ ហេីយ បន្ទាប់ពីព្យាបាលជាច្រេីនថ្ងៃ នៅសណ្ឋាគា Great Duck,។ ដោយគាត់បានរៀរាប់ថា៖ ថ្ងៃនេះខ្ញុំបាន ជាហេីយ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ តែក៏ត្រូវបន្តការ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន 14 ថ្ងៃបន្ថែមទៀតដែរ ខ្ញុំនឹង គោរពតាមគោលការនេះ ដេីម្បីសុវត្ថិភាព ក្រុមគ្រួសារខ្ញុំ
គួរជម្រាបថា តារាចម្រៀង សុគន្ធ នីសា ត្រូវបានតេស្តវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រហូតមកទល់នឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ រូបនាងបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ៕
មតិយោបល់