ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីប្រើប្រាស់អាវុធកែច្នៃបាញ់សត្វក្នុងព្រៃសហគមន៍ ឃាត់ខ្លួនមនុស្ស ៤នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦នឹង០០នាទី នៅចំណុចក្រុមទី១៤ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ កម្លាំងនគរបាលប៉ុស្តិ៍តាគ្រាម សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានស្រុកបាណន់ និងកម្លាំងបង្ក្រារបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីប្រើប្រាស់អាវុធកែច្នៃ (កាំភ្លើងខ្យល់) បាញ់សត្វក្នុងព្រៃសហគមន៍ខុសច្បាប់១លើក នៅចំណុចភ្នំឈូងស្វាយ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៤នាក់
១.ឈ្មោះ ឡឺង លេង ភេទប្រុស អាយុ៣០ឆ្នាំ,
២.ឈ្មោះ ឈឿង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ,
៣.ឈ្មោះ នៅ ណាត ភេទប្រុស អាយុ២៥ឆ្នាំ និង
៤.ឈ្មោះ សាន រក្សា ហៅ ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង៤ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

វត្ថុតាងដកហូតបានរួមមានៈ កាំភ្លើងចំនួន ៦ដើម, កាំភ្លើងព្រួញកណ្តុរ ១ដើម, ពូថៅ១, ដាវ១, គ្រាប់កង់២ប្រអប់ និងម៉ូតូ៣គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយទាំង៤នាក់ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់