ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្ត២គ្រឿងបើកបរបញ្ច្រាសទិស បណ្តាលឲ្យបុកគ្នា នៅផ្លូវជាតិលេខ០៤

កំពង់ស្ពឺ: នៅព្រឹកថៃ្ងទី២៧ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៨២-៨៣ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងរថយន្ត FORD ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ និងរថយន្តដឹកប្រេងឥន្ធន: ក្រុមហ៊ុន PTT ពាក់ផ្លាកលេខ ភ្នំពេញ 3E-9559 ក្នុងទិសដៅបើកបរបញ្រ្ចាសគ្នា ។

ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុង សម្រួលចរាចរណ៍នៅចំណុចកើតហេតុ ៕

មតិយោបល់