នៅពេលដែលរៀបការជាប្តីប្រពន្ធ ពួកគេបានប្តេជ្ញាថានឹងរស់នៅជាមួយគ្នារហូតដល់ថ្ងៃស្លាប់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការប្តេជ្ញានេះអាចនឹងគ្មានន័យ បន្ទាប់ពីការរស់នៅជាមួយគ្នាបានមួយរយៈពេលមក។ បើតាមការស្ទង់មតិ 1,005 នៃមនុស្សពេញវ័យ 70 ភាគរយដែលជាបុរសចង់រស់នៅជាមួយប្រព្ធរបស់ពួកគេបានយូរអង្វែង។ ចំណែកឯស្ត្រីចង់រស់នៅជាមួយនឹងស្វាមីបានយូរអង្វែលមានត្រឹមតែ 62 ភាគរយ។
ទន្ទឹមនឹងនេះផងដែរ 55 ភាគរយនៃការស្ទង់មតិបាននិយាយថាពួកគេមិនចងរស់នៅជាមួយនឹងកូនៗនោះទេ។ ការស្ទាបស្ទង់នេះគឺផ្អែកទៅលើមរណៈភាពនៅក្នុងចក្រភពអង់គ្លេស។ មួយផ្នែកទៀតចង់រស់នៅជាមួយនឹងជីវិតដ៏ល្បីល្បាញមានតែ 35 ភាគរយ បើតាមការបោះឆ្នោត 14 ភាគរយល្បីដូច Steve Jobs និង 11% ចង់ដូច Michale Jackson ។
ចំនួននៃមនុស្ស 55 ភាគរយបាននិយាយថាខ្ញុំនឹងស្លាប់ដើម្បីអ្នក 10 ភាគរយសម្រាប់ឪពុកម្តាយ 10 ភាគរយសម្រាប់សាសនា និង 5 ភាគរយទៀតនិយាយថាខ្ញុំនឹងស្លាប់ដើម្បីប្រទេសជាតិ។
ប្រសិនបើមានរឿងអ្វីដែលកើតឡើងដល់ពួកគេ បន្ទាប់ពីការស្លាប់ 24 ភាគរយនៃអ្នកដែលបានឆ្លើយតបនិយាយថាពួកគេនឹងរក្សាខ្លួនរបស់គេទុកឲ្យកក ហើយសង្ឃឹមថាថ្ងៃណាមួយគេអាចត្រឡប់មកដូចដើមវិញ។ 39 ភាគរយនៃមនុស្សដែលមានអាយុចាប់ពី 18 ទៅ 34 ឆ្នាំ ដែលចង់បានដូច្នេះ។ 32 ភាគរយនៃស្ត្រី និងបុរស 19 ភាគរយ សម្តែងអារម្មណ៍មិនចង់ស្លាប់ដូចជា Leonardo DiCaprio នៅក្នុងរឿង “ទីតានិច” នោះទេ៕
មតិយោបល់