ព័ត៌មានជាតិ

រថយន្តដឹកស្រូវបុករថភ្លើង បណ្តាលឲ្យថៅកែស្លាប់ម្នាក់ និងតៃកុងរងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តយីឌុបដឹកស្រូវ១គ្រឿង បើកបុករថភ្លើង បណ្តាលឲ្យស្លាប់ថៅកែស្រូវម្នាក់ និងតៃកុងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលរថយន្តខ្ទេចកាប៊ីនផ្នែកខាងមុខ ចំណែករថភ្លើងនោះវិញ បានធ្លាក់ទូកុងតៃន័រចេញពីផ្លូវដែក ។ រីឯជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ ក្រោយពេលកើតហេតុ វត្តមានមន្រ្តីនគរបាល នៅក្នុងមូលដ្ឋានចុះទៅពិនិត្យផងដែរ ៕

មតិយោបល់