ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវឃាត់បក្ខពួកឆក់យ៉ាងសកម្មបាន ៥នាក់

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១២និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទនិងកាបូប របស់ប្រជាពលរដ្ឋជាញឹកញាប់ក្នុងខណ្ឌពោធិ៍សែនជ័យនាពេលកន្លងមក ក្នុងនោះជនសង្ស័យ៖
1/ឈ្មោះ សុខ អ៊ុយឡាង ភេទប្រុស អាយុ១៨ ឆ្នាំ។
2/ឈ្មោះរី ដាវីន ភេទប្រុស អាយុ១៨ឆ្នាំ។
3/ឈ្មោះឈឹម ធ័រច័ន្ទធានី ភេទប្រុស អាយុ១៥ ឆ្នាំ។
4/ឈ្មោះធឿន ចម្រើនថៃ ភេទប្រុសអាយុ ១៨ឆ្នាំ។
5/ឈ្មោះ ឈួន សុធារ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ។
ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់យីហោនាគទិព្វ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុខសញ្ញាខាងលើតែងតែជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ និងឆក់កាបូបបាននៅតាមផ្លូវសាធារណ:កន្លងមក បើកក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:ដកហូតពីជនសង្ស័យមានម៉ូតូចំនួន ២គ្រឿង៖
1/ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ 1IQ 39 32។
2/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ស៊េរី ឆ្នាំ2021 ដែលពាក់ស្លាកលេខភ្នំពេញ 1IC 9684 ។

ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យទាំង ៥នាក់ ត្រូវបានផ្នែកជំនាញអ្នកនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់