ព័ត៌មានជាតិ

សុខាភិបាលខេត្តកំពង់ចាម៖ គ្រូពេទ្យមន្រ្តី ព្រមទាំងកម្មករមួយចំនួន កំពុងធ្វើចត្តាឡីស័ក

មន្ទីរសុខាភិបាលខេត្តកំពង់ចាម : គ្រូពេទ្យមន្រ្តី ព្រមទាំងកម្មករមួយចំនួននៃមន្ទីរពេទ្យខេត្តកំពង់ចាម កំពុងធ្វើចត្តាឡីស័ក ព្រោះជួបផ្ទាល់ជាមួយអ្នកឆ្លងកូវីដ កាលពីថ្ងៃទី២៤ ខែមិនា កន្លងមកនេះ។

ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម សូមជម្រាប និង ជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ
លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោក លោកស្រី ប្រធានផ្នែក នាយសាល និងមន្ត្រីរាជការ
មន្ទីរពេទ្យខេត្តកំពង់ចាម ព្រមទាំងសប្បុរសជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះមានគ្រូពេទ្យ
និងមន្ត្រីរាជការ ព្រមទាំងកម្មករ នៃមន្ទីរពេទ្យខេត្តកំពង់ចាម មួយចំនួនបានប៉ះពាល់ដោយផ្ទាល់ និង
ប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវី១៩ ដែលបានចូលមកពិនិត្យ ព្យាបាលជំងឺ នៅមន្ទីរពេទ្យ
ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២១ ក្នុងពេលបំពេញការងាររបស់ខ្លួន ។ បច្ចុប្បន្ន
ក្រុមគ្រូពេទ្យ និងមន្ត្រីទាំងនោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ស្របទៅតាមគោលការណ៍ណែនាំរបស់
ក្រសួងសុខាភិបាល ។ទន្ទឹមនឹងនោះ យើងបានសង្កេតឃើញថា មានបងប្អូនជាច្រើន បានចូលរួមជូនពរឲ្យ

ពួកគាត់ទាំងអស់មានសុខភាពល្អជៀសផុតពីជមងឺកូវីដ១៩ គ្រប់ៗគ្នា ព្រមទាំងមានបំណងចូលរួមឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ និង មន្ត្រីមន្ទីរពេទ្យដែលកំពុងធ្វើចត្តាឡីស័កផងដែរ ។

ដើម្បីសម្របសម្រួលដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យលោក លោកស្រី ប្រធានផ្នែក នាយសាល និងមន្ត្រីរាជការ មន្ទីរពេទ្យខេត្តកំពង់ចាម ព្រមទាំងសប្បុរសជនទាំងអស់ដែលមានបំណងចង់ចូលរួមឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ និង មន្ត្រីមន្ទីរពេទ្យខេត្តកំពង់ចាម ដែលបានប៉ះពាល់ដោយផ្ទាល់ និងប៉ះពាល់ដោយប្រយោល ជាសម្ភារក្តី ជាថវិកាក្តីសូមទំនាក់ទំនង ជាមួយលោកស្រី ទុយ ម៉ាលីនី ប្រធានផ្នែករដ្ឋបាល នៃមន្ទីរពេទ្យខេត្តកំពង់ចាម
តាមរយ:ទូរស័ព្ទលេខ ០១២ ៩០៩ ៥៧៣ ។ រាល់អំណោយរបស់សប្បុរសជនទាំងអស់នឹងត្រូវ
ផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមរបស់មន្ទីរពេទ្យខេត្តកំពង់ចាម ។សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលជាសប្បុរសជន នឹង
ចូលរួមបរិច្ចាគយ៉ាង សស្រាក់សស្រាំ ចំពោះការលើកទឹកចិត្តនេះ ។

មតិយោបល់