ព័ត៌មានជាតិ

ឆក់នោះឆក់! អ្នកលក់បន្លែម្នាក់ ត្រូវជនសង្ស័យឆក់កាបូបបានសម្រេចបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ និងម្នាក់ទៀតដួលម៉ូតូរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) ឆក់ឥតល្ហែ! នាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចេញល្បាតផង ករណីជនរងគ្រោះត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបផ្ទួនៗគ្នា ២ករណី បានសម្រេចមួយករណីបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ (ជនរងគ្រោះជាអ្នកលក់បន្លែ) និងមួយករណីទៀត មិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស។

បញ្ជាក់៖ ហេតុការណ៍នេះ មិនទាន់ដឹងថា ស្ថិតក្នុងទឹកដីខណ្ឌទួលគោក ឫខណ្ឌមានជ័យឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

មតិយោបល់