ព័ត៌មានជាតិ

៣ប៉័ងតោ ស្វាគមន៍ការផឹកស៊ីស្រវឹងទាស់សម្តីគ្នា

ពោធិ៍សាត់ៈ​យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានរងរបួសបែកក្បាលដោយសារភាគីទំនាស់ម្ខាងទៀតយកកាំបិតប៉័ងតោកាប់ប្រហារក្នុងទំនាស់ពាក្យសម្តីបន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាល។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៤នាទីព្រឹកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះជឿនចៀនស្នាក់នៅភូមិឯកភាពឃុំថ្មដាស្រុកវាលវែងថាកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២១វេលាម៉ោង២១និង៤៥នាទីមានករណីហិង្សាដោយចេតនា(យកកាំបិតប៉ាំងតោកាប់លើជនរងគ្រោះ)នៅភូមិ-ឃុំខាងលើបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។

លោកវរសេនីយ៍ឯកធាងឡេងអធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថាករណីហិង្សានេះបង្កឡើងដោយជនសង្ស័យឈ្មោះជាសើយភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិឃុំខាងលើបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះជឿនចៀនភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ស្នាក់នៅភូមិឃុំជាមួយគ្នាចំនួន៣កាំបិតបណ្តាលឲ្យរងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យឯកជន។ចំណែកជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាបបានរត់គេចខ្លួន។

លោកអធិការធាងឡេងបានបន្តថាមូលហេតុបង្កឲ្យមានអំពើហិង្សានេះបណ្តាលមកពីផឹកស៊ីស្រវឹងទំនាស់ពាក្យសម្ដីគ្នា។
លោកអធិការបន្តថាករណីនេះកម្លាំងសមត្ថកិច្ចនគរបាលកុំពុងស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់